khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា តាមប្រព័ន្ធនិម្មិត (Online)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា ក្រោមអធិភាពឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា តាមប្រព័ន្ធនិម្មិត (Online) ដើម្បីពិនិត្យ ពិភាក្សាផ្តល់យោបល់លើរបៀបវារៈចំនួន៤ គឺទី១.របាយការណ៍របស់កិច្ចប្រជុំក្រុមនយោបាយអាប៉ាលើកទី១២ ទី២.ការលើកកម្ពស់សន្តិសុខព័ត៌មានវិទ្យា និងការការពារទិន្នន័យចំពោះលំហរព័ត៌មានវិទ្យារឹងមាំមួយនៅអាស៊ាន (ស្នើដោយប្រ៊ុយណេ) ទី៣.ការជំរុញសន្តិសុខមនុស្សឱ្យចម្រើនឡើងក្នុងបរិយាប័ន្នឌីជីថលសម្រាប់អាស៊ាន (ស្នើឡើងដោយប្រទេសម៉ាឡេស៊ី) និងទី៤.ការជំរុញលើកកម្ពស់ការទូតសភាដំណើរឆ្ពោះទៅមុខរបស់សហគមអាស៊ាន (ស្នើឡើងដោយប្រទេសថៃ) ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត